Get free counter at Cgi2yoU.com

សកម្មភាព មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម

មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម (ម.អ.ស) ត្រូវបានបងើ្កតឡើងនៅខែមិថុនា ឆ្នាំ១៩៩៥ នៅទីក្រុង ភ្នំពេញ​នៃប្រទេសកម្ពុជា ។ ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាល និង មិនយកកំរៃ ម.អ.ស ព្យាយាមលើក​តម្កើង តម្លៃនៃលទិ្ធប្រជាធិបតេយ្យ និង ធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់ ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈការ បណ្តុះបណ្តាល សិក្ខាសាលា ការសិក្សាស្រាវជ្រាវ ការបោះពុម្ព ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ភាពជា ដៃគូរជាមួយអង្គការ និង ស្ថាប័នផ្សេងៗដែលមាន ​ទស្សនវិស័យដូចគ្នា ហើយនិង ជជែកពិភាក្សាជាមួយ ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងអស់ ។

បេសកម្មរបស់ ម.អ.ស គឺ លើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងទូលំទូលាយនៅក្នុងកិច្ចការ សាធារណៈទាំង ថ្នាក់ជាតិ និង មូលដ្ឋាន អភិវឌ្ឍការគោរពសិទ្ធិមនុស្ស និង នីតិរដ្ឋ បងើ្កន នូវតម្លាភាព និង គណនេយ្យភាព នៅក្នុងផ្នែកសាធារណៈ និង លើកកម្ពស់ការយល់ដឹងនូវ បញ្ហាថ្នាក់ជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។

ក្រៅពីអង្គភាពហិរញ្ញវត្ថុ និង រដ្ឋបាល ម.អ.ស នៅមានអង្គភាពប្រតិបត្តិការសំខាន់៥ទៀត​និង កម្មវិធីថ្មីពីរ ដែលកំពុងបំពេញបេសកម្មខាងលើៈ ១) អង្គភាពច្បាប់ ២) អង្គភាពអភិបាលកិច្ច
៣)
អង្គភាពវេទិកាសាធារណៈ ៤) អង្គភាពបោះឆ្នោត និង សភា ៥) អង្គភាពស្រាវជ្រាវ និង បោះពុម្ព ៦) កម្មវិធីសាកល្បង iREACH នៅក្រុងកែប និង ៧) កម្មវិធីសម្លេងយុត្តិធម៌ ។

ម.អ.ស ជាសមាជិកនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ("CHRAC'') ជាសម្ព័ន្ធរវាងអង្គការចំនួន​២១​ ។ គណៈកម្មាធិការអចិន្ត្រៃនិងសមាជិកស្ថាបនានៃ សម្ព័ន្ធសង្គមស៊ីវិលប្រឆាំងនឹងអំពើពុករលួយ ("CCAC") ដែលបានបញ្ចូលគ្នារវាងសមាជិកថ្នាក់ ជាតិចំនួន៤០អង្គការ; ហើយគណៈកម្មាធិការអចិន្ត្រៃ និងសមាជិកស្ថាបនានៃសម្ព័ន្ធនៃកម្ពុជា សម្រាប់តម្លាភាពនៃ ចំណូលពីធន់ធានធម្មជាតិ ("CRRT") ។ ក្នុងនាមសមត្ថភាពផ្ទាល់ខ្លួន សេង ធារី គឺជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃបណ្តាញបញ្ចូលគ្នាស្តីពីគណីយភាពសង្គមក្នុង អាស៊ីបូពាប៉ាស៊ីភិក (ANSA-EAP) ដែលឧបត្ថម្ភថវិកាដោយធនាគារពិភពលោកតាមរយៈសាលា អាតេណេអូនៃរដ្ឋាភិបាលក្នុងប្រទេសហ្វីលីពីន ។ ម.អ.ស. បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការតម្លាភាពអន្តរជាតិ ៕

If you can't read the Khmer Unicode
Click here to download Khmer Unicode

រក្សាសិទ្ទិគ្រប់យ៉ាងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ២០០៦